[[image:Animated-Flag-Cambodia.gif|thumb|ទង់ជាតិកម្ពុជា]] ស្តាយថ្មី

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, January 25, 2017

កម្មវិធីរំលឹកខួប20ឆ្នាំរបស់លោកពុកលី សំណាង

នៅថ្ងៃទី25 ខែមករាឆ្នាំ2017 សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានធ្វើកម្មវិធីរំលឹកខួប20ឆ្នាំដល់លោកពុកលី សំណាង ដែលជាអធិកាសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ដែលចូលជាសមាជិកគ្រួសារសាលេស៊ាន ជាមួយយុវជនដើម្បីយុវជន២៤ មករា ១៩៩៧ និងជាអ្នកគ្រប់គ្រងសាលាបច្ចេកទេសដុនបូស្កូទាំងមូល។ 
ហើយក៏អបអរសាទខួប 20 ឆ្នាំជាបូជាចារ្យរបស់លោកពុក លី សំណាងផងដែរ។








Friday, September 9, 2016

ការដាក់ពាក្យចូលប្រឡងនៅសាលាច្ចេកទេសដុនបូស្កូខេត្តកែប

កាលពីថ្ងៃទី០៥ ដល់ ០៨ នៅសាលាបច្ចេកទេសដុនបូស្កូខេត្ត កែប បានធ្វើការ លក់ពាក្យ និងដាក់ពាក្យ សម្ភាសន៍់សិស្សានុសិស្សដែលមកដាក់ពាក្យ ។ ក្នុងគោលបំណងជួយដល់សិស្សដែលគ្មានលទ្ធភាពទៅបន្តរការសិក្សា នៅលាសាផ្សេងៗ ។

Thursday, April 28, 2016

ទិវាសំអាតបរិស្ថានពិភពលោក

កាពីថ្ងៃទី១៩ មិនា ឆ្នាំ២០១៦ នៅផ្សាក្ដាម ក្រុងកែប ខេត្តកែប បានប្រារព្ធពិធី ទិវាសំអាតបរិស្ថាន​ពិភពលោក ដោយអញ្ជើញការចួលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កែន សត្ថា​ អភិបាលនៃ​គណៈ​អភិបាលខេត្តកែប និងក្រសួងមន្ទី មន្រ្តីគ្រប់ស្ថាប័ន ។​ កម្មវីធីនេះបានទទួលការរៀបចំក្រុមការងារ​នៃមន្ទីបរិស្ថានខេត្តកែប ។ មូលហេតុនៃការប្រារព្ធទិវានេះឡើង គឺដើម្បីរក្សាអនាម័យ និងសោ​ភ័ណ្ឌភាពក្រុងកែប រួមទាំងពង្រីកការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ និងរក្សាបាន​នួវសុខភាពទាំងផ្លូរកាយ និងផ្លូវអារម្មណ៍ និងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ដែលចេះ​តែមានការរីកចម្រើន និងភ្ងៀវជាតិ និងអន្តរជាតិ។


សារៈសំខាន់របស់កម្មវិធី Adobe Photoshop

ការរៀនកម្មវិធី Adobe Photoshop មានសារៈសំខាន់ណាស់ដូចជា ៖
  • កាត់តរូបភាពបាន
  • អាចរកកាងារបាននៅគ្រប់ស្ថាប័ន
  • ហើយវាងាយស្រួលសិក្សា
  • ធ្វើការកែរលម្អលើរូបភាពចាស់ៗ ស្នាមជ្រួញឬអុុចៗហើយនឹងអាចបន្ថែមពណ៍ទៅលើរូបភាពបានផងដែរ
  • រចនាធ្វើគម្របសៀវភៅ ស្លាកសញ្ញា Logo គម្របCD បង្កើតប្លង់ផ្សាយពាណិជ្ជកម្ម និងកែរឆ្នៃរូបភាពដ៏ទៃទៀតបាន

Tuesday, June 9, 2015

ចំណុចពិសេស១០យ៉ាងរបស់មនុស្សឆ្លាត



ចំណុចពិសេសទាំង១០យ៉ាងរបស់មនុស្សឆ្លាតវៃ ដែលអ្នកគួរយកតម្រាប់តាម

ប្រិយមិត្ត​ពិត​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​អាច​ជោគជ័យ​នៅ​ក្នុង​ជីវិត​បាន​ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​​ផ្សេង​ទៀត​​បរាជ័យ​​មិន​សម​តាម​បំណង​របស់​ខ្លួន? ចម្ងល់​​នេះ នឹង​ត្រូវ​បកស្រាយ​​ខាងក្រោម​នេះ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ភាព​ជា​បុគ្គល​ជោគជ័យ​​ក៏​ជា​កើត​ឡើង​ពី​ភាព​ឆ្លាតវៃ​របស់​ពួក​គេ​ផ្ទាល់​​ជា​សំខាន់​ផង​ដែរ។ ភាព​ឆ្លាតវៃ​នេះ​ហើយ​ដែល​ជា​លក្ខណៈ​ពិសេស​ធ្វើឲ្យ​បុគ្គល​ប្រភេទ​នេះ​ខុស​ពី ​មនុស្ស​ដទៃ​ទៀត និង​អាច​សម្រេច​តាម​បំណង​របស់​គេ​បាន​។ ដូច្នេះ​តើ​​អ្វី​ទៅ​ជា​ចំណុច​ពិសេស​របស់​បុគ្គល​ឆ្លាតវៃ?

១ មិន​ឲ្យ​អតីតកាល​​បន្ត​​ប្រឡូកប្រឡាក់​បច្ចុប្បន្ន​កាល​របស់​ខ្លួន
បុគ្គល​ឆ្លាតវៃ​តែងតែ​គិត​ថា ការ​បរាជ័យ​គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​​ការ​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​នៅ​ពេល​បច្ចុប្បន្ន។ ខុស​ពី​មនុស្ស​ទូទៅ​បុគ្គល​ប្រភេទ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្នាម​អតីតកាល​ដឹក​មុខ​​​​​ខ្លួន​​នោះ​ឡើយ ពោល​គឺ​គេ​នឹង​ប្រើប្រាស់​​ភាព​​អាប់អួ​ទាំងនោះ​​​​ជា​ឱកាស​សម្រាប់​ក្លាយ​ខ្លួន​ជា​មនុស្ស​ជោគជ័យ​នៅ​ពេល​អនាគត។


២​ គិត​អ្វី​ដែល​វិជ្ជមាន​ជានិច្ច​​​​​
បុគ្គល​ឆ្លាតវៃ តែងតែ​​គ្រប់គ្រង​​អារម្មណ៍​របស់​ខ្លួន​ជានិច្ច ហើយ​គេ​ផ្ដោត​​លើ​ចំណុច​នោះ​​យ៉ាង​សុទិដ្ឋិនិយម​បំផុត។ បុគ្គល​ប្រភេទ​នេះ​យល់​ឃើញ​ថា  ​ប្រសិន​បើ​គំនិត​ផុស​ចេញ​ឡើង​​មក​ហើយ​នោះ​ ភាព​ជោគជ័យ​ក៏​អាច​កើត​មាន​បាន​ដែរ ហើយ​ជីវិត​របស់​គេ​នឹង​មាន​ភាព​ល្អ​ប្រសើរ និង​​រីករាយ​ជាង​នេះ​តាម​រយៈ​គោលការណ៍​ចំនួន​៦ គឺ​​​ការ​ស្រមើស្រមៃ យក​ចិត្ត​ទុកដាក់ បង្កើត កសាង ​ផ្លាស់ប្ដូរ​ និង​ក្តី​ស្រលាញ់។​​
៣ ហ៊ាន​ប្រឈមមុខ​នឹង​បញ្ហា
ទោះបី​ជា​បញ្ហា​​​មាន​១លាន​ជំពូក បុគ្គល​ឆ្លាតវៃ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ខ្សែត្រៀម​ជានិច្ច​ ដោយ​ប្រើប្រាស់​សមត្ថភាព​ដ៏​ឆ្លាតវៃ និង​ច្នៃប្រឌិត ​រិះរក​វិធីសាស្ត្រ​ផ្សេងៗ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ស្វាហាប់​បំផុត។ នៅ​ពេល​ដែល​ខ្លួន​ដួល គេ​នឹង​ងើប​​ឡើង​វិញ​ម្តង​ទៀត ហើយ​​ព្យាយាម​សម្លឹង​មើល​ទៅ​មុខ​ដោយ​មិន​ងាករេ ដោយ​ឆ្លៀត​​យក​ឱកាស​ប្រែក្លាយ​ភាព​បរាជ័យ​ទាំង​នោះ​ ជា​ទុន​សម្រាប់​​អភិវឌ្ឍ​ខ្លួន​ឯង​នៅ​ពេល​​ខាងមុខ។​​​


៤ មិនខ្វល់ពីការរិះគន់របស់អ្នកដ៏ទៃ
បុគ្គលឆ្លាតវៃមិនខ្វល់យកត្រចៀកស្ដាប់ ទស្សនអវិជ្ជមានរបស់អ្នកដ៏ទៃមកជ្រៀតជ្រែកជីវិតផ្ទាល់ខ្លួននោះ​ឡើយ។បុគ្គលប្រភេទនេះតែងតែគិតថា ពិភពលោកពិតជាមិនអាចបំបាត់បានឡើយនូវបុគ្គលគួឲ្យសង្ស័យ​បុគ្គលគួឲ្យស្អប់ខ្ពើម និងបុគ្គលដែលចូលចិត្តចំអកឡកឡឺយដល់អ្នកដ៏ទៃ។ ដូច្នេះខ្លួនត្រូវតែឈរនៅជ្រុងម្ខាង​នៃបុគ្គលទាំងនេះ ហើយស្រវាចាប់យកមនុស្សដែលមានតម្លៃ និងមហិច្ឆតាដ៏មោះមុតឲ្យស្ថិតនៅជមួយខ្លួន​ជានិច្ច។
Thank You So much Saut Tangly (CAMHR>COM)




៥ មិនចំណាយពេលឥតប្រយោជន៍

ការចំណាយពេលឥតប្រយោជន៍គឺជាអ្វីដែលបុគ្គលឆ្លាតវៃស្អប់បំផុត។ ខុសពីមនុស្សទូទៅ បុគ្គលប្រភេទនេះ​តែងរត់ប្រណាំងប្រជែងជាមួយនឹងពេលវេលាជានិច្ច ដោយព្យាយាមរិះរកទម្លាប់ល្អៗ ដើម្បីបង្កើនភាពឆ្លាត​វៃរបស់ខ្លួន ក៏ប៉ុនន្តែ មិនមែនជាការខិតខំប្រឹងប្រែងហួសហេតុហើយគ្មានលទ្ធផលអ្វីជាដុំកំភួននោះឡើយ។

៦ ​​ធ្វើ​ការ​ដោយ​មិន​តក់ក្រហល់
មនុស្ស​ភាគច្រើន​តែង​ចង់​បាន​អ្វីៗ​ភ្លាមៗ​តាម​ចិត្ត​ចង់​របស់​ខ្លួន​យ៉ាង​តក់ក្រហល់​ និង​​ងាយស្រួល​បំផុត។ ក៏ប៉ុន្តែ​សម្រាប់​បុគ្គល​​ឆ្លាតវៃ​វិញ ការ​​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​លើ​ផ្លូវ​របស់​ពួកគេ​​ប្រចាំថ្ងៃ​ដោយ​ការ​រង់ចាំ និង​ការ​អត់ធ្មត់​​ នឹង​នាំ​​ខ្លួន​ទៅ​រក​គោលដៅ​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ​នា​ពេល​អនាគត។

៧ ធ្វើ​អ្វី​តាម​សមត្ថភាព​របស់​ខ្លួន
សម្រាប់​បុគ្គល​ឆ្លាតវៃ ការ​ផ្ដោត​សំខាន់​ទៅ​លើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​គឺ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​កាលៈទេសៈ​មិន​​អំណោយផល​ណា​មួយ។ បុគ្គល​ប្រភេទ​នេះ​ដឹង​ថា ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​គឺ​ជា​សោភណភាព​នៃ​ប្រាជ្ញា​ស្មារតី ដែល​ឃើញ​​​​​មាន​ភាគ​ច្រើន​បំផុត​​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ទាំងពួង។​​​

៨ ដកខ្លួនថយពីមនុស្សនាំទៅរកបរាជ័យ
ការចំណាយពេលវេលាចែករំលែកបទពិសោធន៍ល្អៗ ដែលមានតម្លៃ និងគុណប្រយោជន៍ជាមួយក្រុមគ្រួ​សារមិត្តភ័កិ្ដ និង បុគ្គលជិតស្និទ្ធផ្សេងទៀត គឺជាផ្នែកមួយ ដែល​​បុគ្គល​ឆ្លាតវៃ​ត្រូវ​​ធ្វើ។ ក៏ប៉ុន្តែ ​ ចំណុច​នេះ​ក៏​មាន​ដែន​កំណត់​របស់​វា​ដែល​បុគ្គល​ឆ្លាតវៃ​ត្រូវ​ កំណត់​ចំពោះ​មនុស្ស​ដែលនាំទៅ​រក​មាត់​ជ្រោះ។ ដូច្នេះ​មាន​តែ​បុគ្គល​មាន​គំនិត​សុទិដ្ឋិនិយម​ខ្ពស់​ ឆ្លាតវៃ និង ​គួរឲ្យ​គោរព​ប៉ុណ្ណោះ​ ដែល​បុគ្គល​ប្រភេទ​នេះ​​ត្រូវ​រាប់អាន។
៩ មិនក្រអឺតក្រទម ឬ វាយឫក
មិត្តអ្នកអានធ្លាប់ឃើញមនុស្សឆ្លាតវៃ បានបង្ហាញអាកប្បកិរិយាឆ្គាំឆ្គង ឬ ក្រអឺតក្រទមមើលងាយអ្នកដ៏ទៃ
ដែរ​ឬទេ? ចំពោះ​ទង្វើ​ទាំង​នេះ​វា​ពិបាក​នឹង​ទទួល​យក​ណាស់​សម្រាប់​បុគ្គល​ឆ្លាតវៃ ពោល​គឺ​ការ​បន្ទាប​ខ្លួន ​​មិន​អូត​សរសើរ​ខ្លួន​ឯង និង​ការ​​ត្រេកត្រអាល​នឹង​​ការ​សរសើរ​របស់​អ្នក​ដទៃ ​គឺ​ជា​អ្វី​​ដែល​បុគ្គល​​ប្រភេទ​នេះ​ត្រូវ​រក្សា​ឲ្យ​បាន។

១០ អរគុណគ្រប់យ៉ាងដែលបានផ្ដល់មកឲ្យខ្លួន

បុគ្គល​ឆ្លាតវៃ​​ពិត​ជា​យល់​ដោយ​ខ្លួន​ឯង​​ថា ពិភពលោក​យើង​​នេះ​នឹង​មិន​នៅ​ស្ថិតស្ថេរ​​ជា​មួយ​ពួកគេ​​ជានិច្ច​នោះ​
ឡើយ​។ គេ​ជឿជាក់​ថា​អំណាច​នៃ​អំពើ​ល្អ និង​ទង្វើ​មិន​អាត្មានិយម​ដ៏​សាមញ្ញ​មួយ​ធ្វើ​ឡើង​ទៅ​លើ​​​​អ្នក​ដទៃ​ដោយ​ស្នាមញញឹម​​​អាច​ផ្លាស់ប្ដូរ​ជីវិត​​របស់​ពួកគេ និង​ខ្លួន​ឯង​យ៉ាង​ល្អ​ប្រសើរ​​បាន៕