[[image:Animated-Flag-Cambodia.gif|thumb|ទង់ជាតិកម្ពុជា]] សា្ថប័នទូរស្សន៍និងសា្ថប័នពត៌មានបានបើកទ្វារអញ្ជើញអោយក្រុមនិស្សិមកពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបមកទស្សន:កិច្ច ~ ស្តាយថ្មី

Sunday, June 25, 2017

សា្ថប័នទូរស្សន៍និងសា្ថប័នពត៌មានបានបើកទ្វារអញ្ជើញអោយក្រុមនិស្សិមកពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបមកទស្សន:កិច្ច


កែប៖ កាលពីថ្ងៃពីថ្ងៃទី 22, 23 ខែមិថុនា ឆ្នាំ2017 និស្សិតផ្នែកទំនាក់ទំនងសង្គម និងសារពត៌មានឆ្នាំទី២ ជំនាន់ទីប្រាំនៃសាលាបច្ចេទេសដុនបូស្កូខេត្តកែបចំនួនប្រហែល៣៣នាក់ បានចុះទស្សន:កិច្ចសិក្សានៅស្ថាប័នទូរស្សន៍និងស្ថាប័នពត៌មាន ដែលក្នុងនោះមានស្ថានីយ៍ទូរទស្សន៍ ភីអិនអិន(PNN) ស្ថានីយ៍ទូរទស្សន៍ប៉ុសន៍លេខប្រាំ(TV 5) ស្ថាប័ន Blue Media ស្ថាប័នកោះសន្តិភាព (Koh Santephep) និងស្ថាប័នភ្នំពេញប៉ុសន៍(Phnom Penh Post) ការចុះទស្សន:កិច្ចនេះមានរយះពេលមួយយប់ពីរថ្ងៃ ដែលក្នុងនោះដឹកនាំដោយលោកគ្រូសេងធី និងលោកគ្រូអះម៉ាត់។

                ការចុះទស្សន:កិច្ចនេះក្នុងគោលបំណងចង់អោយពួកគេស្វែងយល់ពីកន្លែងធ្វើការ បទពិសោធន៍ការងារខ្លះរបស់បុគ្គលិកនៅទីនោះ និងរបស់ទំនើបនៅក្នុងសា្ថនីយ៍ទូរទស្ស និងសា្ថប័នពត៌មាន។លោក សេង ធី ប្រធានដឹកនាំដំណើរទស្សនកិច្ចនេះបានឲ្យដឹងថា គ្រប់ស្ថាប័នដែលលោកបានដឹកនាំចុះទៅ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ
ពីថ្នាក់ដឹកនាំស្ថាប័នទាំងនោះ ដែលនេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា គ្រប់ស្ថាប័នព័ត៌មានទាំងនោះ​ ពួកគាត់មានការចាប់អារម្មណ៍ចំពោះក្រុមនិស្សិតរបស់លោក ជាពិសេសស្ថាប័នព័ត៌មានទាំងនោះថានឹងទាក់ទងសម្រាប់ទទួលយកនិស្សិតរបស់លោកដើម្បីទៅបម្រើការងារពេលពួកគេបញ្ចប់ឆ្នាំសិក្សា។
គួរបញ្ជាក់ផងដែរថានិស្សិតទាំង៣៣រូប នៃផ្នែកទំនាក់ទំនងសង្គម ជំនាន់ទី៥ នឹងបញ្ចប់ការសិក្សា របស់ពួកគេ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ហើយដំណើរទស្សនកិច្ចលើកនេះក៏ដូចជាការបើកផ្លូវសម្រាប់អោយពួកគេជ្រើសរើសកន្លែងការងារផងដែរ៕


0 comments:

Post a Comment