[[image:Animated-Flag-Cambodia.gif|thumb|ទង់ជាតិកម្ពុជា]] ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០១៧ នៅសាលាខេត្តកែប ~ ស្តាយថ្មី

Monday, May 8, 2017

ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០១៧ នៅសាលាខេត្តកែប




ខេត្តកែប៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧​ វេលាប្រហែលជាម៉ោង២រសៀល សាលាក្រុងដែលស្ថិតនៅ ភូមិកែប សង្កាត់ក្រុងកែខេត្តកែបបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣១នៃទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ<<ដើម្បីសន្តិភាព ការងារ មុខរបរ​ និងការអភិវឌ្ឍន៍ >>ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ ជាគណៈអភិបាលរង មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កម្មករ កម្មការីនី សិស្សនិស្សិតនៃសាលាបច្ចេកទេសដុន​ បូស្កូ ខេត្តកែប សរុប ប្រមាណជាង៤០០នាក់។
    គួរបញ្ជាក់ផងដែរថា ឯកឧត្តម កែន សត្ថា បានសំណូមពរឲ្យ អ្នកដែលបានចូលរួមក្នុងកម្មវិធីទាំងមូលក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមជួយចូលរួមគោរពច្បាប់ចរាចរណ៍​ក្នុងគោលបំណងសុខសុវត្តិភាពទាំងអស់គ្នារួច ហើយក៏មានការចែកអំណោយជូនទៅដល់សិស្សនិស្សិត បុគ្គលិក និង អ្នកដែលបានចូលរួមទាំងអស់ជាវត្ថុអនុស្សាវរីយ៍ផងដែរ៕ 




0 comments:

Post a Comment